ប្រជុំពិភាក្សាប្រមូលព័ត៌មានបឋម ជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម កញ្ចាងជីសូរ្យ ស្ថិតនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ដើម្បីធ្វើការវាយតម្លៃគាំទ្រ សំរាប់ឆ្នាំ ២០២២
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
37

ថ្ងៃពុធ ៨ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្ត នឹងជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋម ជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម កញ្ចាងជីសូរ្យ ស្ថិតនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ដើម្បីធ្វើការវាយតម្លៃគាំទ្រ សំរាប់ឆ្នាំ ២០២២  ដោយទទួលបានលទ្ធផលៈ
- សហគមន៍កសិកម្មបានចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦
-សមាជិកចាប់ផ្តើមដំបូងមានចំនួន ៤៣នាក់ ស្រី ២៥នាក់
- មានចំនួនហ៊ុន ៤៣ហ៊ុន ក្នុង១ហ៊ុនមានតំលៃ ១០០,០០០រៀល 
-បច្ចុប្បន្នមានសមាជិកចំនួន ៣៦នាក់ ស្រី២០នាក់
- ដើមទុនចាប់ផ្តើមមានចំនួន ៤,៣០,០០០រៀល 
- បច្ចុប្បន្នមានដើមទុនចំនួន ១៦៧,១១៣,៩០០រៀល
- បច្ចុប្បន្នសហគមន៍មិនទាន់មានការិយាល័យទេ 
- មានដីកម្មសិទ្ធិសរុប (១៥មx៦៨ម)

ចំនួនអ្នកចូលទស្សនា
Flag Counter