ប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម សាមគ្គីមានជ័យផ្លូវលោក ស្ថិតនៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
36

ថ្ងៃពុធ ៨ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  និងមន្ត្រីការិយាល័យផលិតកម្ម  និងបសុព្យាបាល ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC )  បានប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម សាមគ្គីមានជ័យផ្លូវលោក ស្ថិតនៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលៈ
-សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១០
-សមាជិកដំបូងបង្អស់មានចំនួន ៤៥នាក់ ស្រី ៣០នាក់ បច្ចុប្បន្នមានចំនួន ៥៥នាក់ ស្រី៣៦នាក់
-ទុនដំបូងមានចំនួន ៩ លាន រៀល
-ទុនបច្ចុប្បន្នមានចំនួន ៣៧ លាន (ទុនរបស់ក្រុម ២២ លានរៀល និងខ្ចីពីសមាគមព្រៃឈើ ចំនួន ១៥ លានរៀល)
-សហគមន៍មានការិយាល័យសហគមន៍ទើបសាងសង់រួច 
-សហគមន៍កសិកម្មមានផ្ទៃដីបំរុងកម្មសិទ្ធិរបស់ខ្លួនចំនួន ៤ ០០០ ម៉ែត្រការ៉េ
-មានផ្ទៃដីស្រែសរុបចំនួន ៨០ ហិកតា

ចំនួនអ្នកចូលទស្សនា
Flag Counter