ចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងពិភាក្សាអំពីទីផ្សារបន្លែ របស់បណ្តុំអាជីវកម្មបន្លែនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
40

ថ្ងៃអង្គារ ៧ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងពិភាក្សាអំពីទីផ្សារបន្លែ របស់បណ្តុំអាជីវកម្មបន្លែនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ។ តាមការបញ្ជាក់របស់លោក អ៊ុង អឿន បានមានប្រសាសន៍ថាៈ បន្លែនៅក្នុងបណ្តុំលោកមិនមានបញ្ហាស្ទះទីផ្សារទេ ដោយលោកបានដាំវិលជុំអោយមានជាប់ជាប្រចាំ សម្រាប់ថ្ងៃនេះស្ពៃក្រញ៉ាញ់មានតម្លៃ ២ ៥០០រៀល ក្នុងមួយគីឡូក្រាម និងស្លឹកខ្ទឹមមានតម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter