ចុះប្រជុំពិភាក្សា ជាមួយ លោកប្រធានសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ដើម្បីប្រគល់កិច្ចសន្យាសាងសង់ឃ្លាំងស្តុកស្រូវចំណី ព្រមទាំងបានចុះពិនិត្យសកម្មភាពធ្វើបង្ហាញកសិកម្មចំរុះ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
39

ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោង PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC ) បានចុះប្រជុំពិភាក្សា ជាមួយ លោកប្រធានសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ដើម្បីប្រគល់កិច្ចសន្យាសាងសង់ឃ្លាំងស្តុកស្រូវចំណី ព្រមទាំងបានចុះពិនិត្យសកម្មភាពធ្វើបង្ហាញកសិកម្មចំរុះដោយធ្វើការប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តគោកតាមបច្ចេកទេស និងការប្រើប្រាស់ជីលាមកសត្វពុកផុយតាមទម្លាប់ របស់កសិករឈ្មោះ ងិន ព្រីង នៅភូមិស្វាយវល្វ័ ឃុំកំពែង ស្រុកគិរីវង់  ដោយទទួលបានទិន្នផលសរុបចំនួន ៥០០គក្រ ក្នុង ១គក្រ លក់បានតម្លៃ ២ ០០០រៀល។ កសិករគ្រោងដាំត្រសក់ និងសណ្ដែកទ្រើងបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter