ចុះពិនិត្យសកម្មភាពធ្វើបង្ហាញដំណាំត្រកួនដោយធ្វើការប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងការប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់របស់កសិករ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
40

ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្ត្រី ជា មន្ត្រី អង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន CFAVC បានចុះពិនិត្យសកម្មភាពធ្វើបង្ហាញដំណាំត្រកួនដោយធ្វើការប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងការប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់របស់កសិករ ជិន សំប៊ិន  នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយទទួលបានទិន្នផល ៨៩០ គក ក្នុង ១គកលក់បានតម្លៃ ៨០០រៀល។ បច្ចុប្បន្នកំពុងដាំ និងផលិតជីកំប៉ុស្តិគោកបន្ត ព្រមទាំងបន្តដាំខ្ទីមស្លឹក ត្រកួន និងស្ពៃខៀវ។

ចំនួនអ្នកចូលទស្សនា
Flag Counter