ចុះពិនិត្យសកម្មភាពធ្វើបង្ហាញដំណាំបន្លែដោយធ្វើការប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងការប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់លើដំណាំត្រសក់ទ្រើង របស់កសិករគំរូ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
35

ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

មន្រ្តីការិយាល័យនិតិកម្មកសិកម្មខេត្ត និងមន្រ្តីការិយាល័យកសិឧស្សាហកម្មខេត្ត ជា មន្ត្រី អង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន CFAVC បានចុះពិនិត្យសកម្មភាពធ្វើបង្ហាញដំណាំបន្លែដោយធ្វើការប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងការប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់លើដំណាំត្រសក់ទ្រើង របស់កសិករគំរូ បានចំនួន ៣គ្រួសារ នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដោយទទួលបានលទ្ធផល៖

-កសិករគំរូចំនួន ២គ្រួសារ បានប្រមូលផលចំនួន ៥-៦ ដង ដោយទទួលបានទិន្នផល ១០០-១៦៨ គក ប៉ុន្តែដំណាំរបស់កសិករ ១គ្រួសារ បានជាំទឹកងាប់អស់។ ចំណែកកសិករ ១គ្រួសារ ទៀត មិនទាន់បានប្រមូលផលនៅឡើយ ដំណាំស្ថិតក្នុងដំណាក់កាលចេញផ្កា។

ចំនួនអ្នកចូលទស្សនា
Flag Counter