ចុះពិនិត្យសកម្មភាពធ្វើបង្ហាញកសិកម្មចំរុះ និងសកម្មភាពឡជីវឧស្ម័ន និងរោងជីកំប៉ុសិ្តរបស់កសិករ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
65

ថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

លោកប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម ខេត្ត និងមន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល  ជា មន្ត្រី អង្គភាព អនុវត្ត គម្រោងខេត្ត PPIU នៃ គម្រោង ខ្សែ  ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន (CFAVC )  បានចុះពិនិត្យសកម្មភាពធ្វើបង្ហាញកសិកម្មចំរុះ និងសកម្មភាពឡជីវឧស្ម័ន និងរោងជីកំប៉ុសិ្តរបស់កសិករ ម៉ី សំអន នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ជាលទ្ធផលទទួលបាន : កសិករបង្ហាញបានដាំបន្លែ(ស្ពៃតឿ)លើធ្នើចំនួន ២ធ្នើ ដោយក្នុង ១ធ្នើ មានប្រវែង ១២ម៉ែត្រ ធ្វើការបង្ហាញប្រៀបធៀបប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់ ដោយយទទួលបានទិន្នផលសរុបជាមធ្យមចំនួន ៣៥០គក្រ ដោយក្នុង១គក្រ លក់បានតម្លៃ ៣ ០០០រៀល។ ដោយឡែកឡជីឧស្ម័នដំណើរការបានល្អប្រសើរធម្មតា ដោយមានថាមពល (ហ្គាស) សំរាប់ដាំស្លបានគ្រប់គ្រាន់ ព្រមទាំងអាចផ្គត់ផ្គង់អំពូលភ្លើងបំភ្លឺបាន ២អំពូល។ គាត់មានផែនការដាំស្ពៃក្រញាញ់ និងត្រកួន បន្តទៀត
និងគ្រោងពង្រីកការដាំលើធ្នើចំនួន ២ធ្នើ ទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter