សិក្ខាសាលាស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផលនៃការសិក្សាខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្មតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Online)
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
52

ថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវរួមនឹងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញខេត្ត  សរុបចំនួន ៩នាក់ បានចូលរួមសិក្ខាសាលាស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផលនៃការសិក្សាខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្មតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Online)  ក្រោមអធិបតីភាព លោក ម៉ក់ មុន្នី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  កិច្ចប្រជុំនេះរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដើម្បីប្រមូលធាតុចូលបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម សំដៅធ្វើឱ្យយសេចក្តីព្រាងរបាយការណ៍លទ្ធផលនៃការសិក្សាខ្សែច្រវ៉ាក់តម្លៃផលិតផលកសិកម្មនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter