ចុះត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក៏បានធ្វើការឃាត់រថយន្ដ ១គ្រឿង ម៉ាក់ HYUNDAI ពណ៍ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2255 ចំណុះ ១៩តោន ដែលបានដឹកខ្លាញ់គោកែច្នៃ(ចម្រាញ់)
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
41

ថ្ងៃអង្គារ ១៥ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ 

នៅវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២១ ប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ រួមនិងមន្រ្ដី្កការិយាល័យ បានសហការជាមួយកងកម្លាំងសម្ថតកិច្ចចម្រុះ ក្រោមការដឹកនាំរបស់លោក ខាន់ សុខា អភិបាលរងខេត្ដ  បានចុះត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក៏បានធ្វើការឃាត់រថយន្ដ ១គ្រឿង ម៉ាក់ HYUNDAI ពណ៍ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2255 ចំណុះ ១៩តោន ដែលបានដឹកខ្លាញ់គោកែច្នៃ(ចម្រាញ់) មានចំនួន ៤០០បាវ ស្មើនឹង ២០តោន និងចំណុះខ្លាញ់គោ ១០០បាវ ស្មើនឹង ៥តោន នៅត្រង់ចំណុចច្រកព្រំដែនឬស្សីបីគុម្ភ ភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្ដតាកែវ ដែលបំរុងដឹកចុះទៅប្រទេសវៀនណាម។ តាមការសាកសួរពណ៌មានពីម្ចាស់ទំនិញបានឲ្យដឹងថា វត្ថុកែឆ្នៃទាំងនេះបានយកមកពីកន្លែងកែឆ្នៃមួយ ស្ថិតនៅភូមិព្រែកប្រា សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជាធានីភ្នំពេញ។ ចំណែកឯវត្ថុតាង បានយកទៅរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដដេីម្បីដោះស្រាយតាមនិតិវិធីផ្លូវច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter