មន្ត្រី អង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន CFAVC បានចុះពិនិត្យសកម្មភាពធ្វើបង្ហាញបន្លែប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តិ៍គោកបច្ចេកទេសនិងការប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់ របស់កសិករ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
40

ថ្ងៃចន្ទ ១៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១

ប្រធានការិយាល័យ គ្រឿង យន្ត កសិកម្ម  ជា មន្ត្រី អង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន  CFAVC បានចុះពិនិត្យសកម្មភាពធ្វើបង្ហាញបន្លែប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តិ៍គោកបច្ចេកទេសនិងការប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់ របស់កសិករគំរូចំនួន ៣គ្រួសាររួមមានមាន ឈ្មោះ សាន់ ធី ឈ្មោះ ប៉ុង អំ និងង៉ែត សំអឿន នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម:
-កសិករ ឈ្មោះ សាន់ ធី គាត់បានចាប់ផ្តើមដាំដាំដំណាំសណ្តែកទ្រើង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លើផ្ទៃដីចំនួន ៤០០ម៉ែត្រការ៉េ ដោយដោយដាំតាមបច្ចេកទេស ២០០ម៉ែត្រការ៉េ និងដាំតាមទម្លាប់ ២០០ម៉ែត្រការ៉េ គាត់បានប្រមូលផលសណ្តែកទ្រើង បានសរុបចំនួន ៣៣០គក្រ ដោយលក់បាន ២ ០០០ រៀល ក្នុងមួយគីឡូក្រាម។ 

២-កសិករ ប៉ុង អំ គាត់ បានចាប់ផ្ដើមដាំត្រសក់ទ្រើង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លើផ្ទៃដី ៤០០ម៉ែត្រការ៉េ ដោយដាំតាមបច្ចេកទេស ២០០ម៉ែត្រការ៉េ និងដាំតាមទម្លាប់ ២០០ ម៉ែត្រការ៉េ គាត់ប្រមូលផលបានសរុបចំនួន ៤០០គក្រ ដោយលក់បានតំលៃ ១ ៥០០ រៀលក្នុងមួយគីឡូក្រាម (លក់ក្នុងភូមិ)។

-កសិករ ង៉ែត សំអឿន គាត់បានដាំសណ្តែកទ្រើងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ លើផ្ទៃដីចំនួន ៤០០ម៉ែត្រការ៉េ ដោយដាំតាមបច្ចេកទេស ២០០ម៉ែត្រការ៉េ និងដាំតាមទម្លាប់ ២០០ម៉ែត្រការ៉េ សណ្តែក ស្ថិតនៅក្នុងដំណាក់កាលលូតលាល់ មិនទាន់បានប្រមូលផលទេ។ គួរអោយកត់សំគាល់ដែរថាៈ កសិករទាំង ៣គ្រួសារ បន្ទាប់ពីប្រមូលផលរួច ពួកគាត់គ្រោងបន្តដាំត្រសក់ទ្រើង សណ្តែកទ្រើង និងត្រកួន។

ចំនួនអ្នកចូលទស្សនា
Flag Counter