មន្រ្តីបច្ចេកទេសខេត្តនៃកម្មវិធី ASPIRE ចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ នៅភូមិរវៀង ឃុំសំបួរ ស្រុកទាំង
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
97

ថ្ងៃចន្ទ ១៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១

លោក សោ សាំ មន្រ្តីបច្ចេកទេសខេត្តនៃកម្មវិធី ASPIRE និង លោក សេង ក្រុញ ជំនួយការកម្មវិធី បានសហការជាមួយ លោក គង់ មុន្នី មន្រ្តីបច្ចេកទេសស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំធ្លកបានចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ នៅភូមិរវៀង ឃុំសំបួរ ស្រុកទាំង។
-ជួបជាមួយអជ្ញាធរភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ដើម្បីពិភាក្សាការងារបង្កើតបណ្តុំអាជីវកម្មស្រូវ និងទីតាំងធ្វើបង្ហាញស្រូវដើមរដូវ ក្នុងវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ស្តីពីការជំរុញការប្រើប្រាស់ជីគីមីប្រកបដោយប្រសិទ្ធ  ភាពលើដំណាំស្រូវ រវាងកម្មវិធី និងក្រុមហ៊ុន អេ អិល អេស ភី អ៊ីមផតអ៊ិចផត ខូអិលធីឌី (ជីសញ្ញាកម្រងកួរស្រូវ) និងពិភាក្សាជាមួយដេប៉ូលក់ជីពីដំណើការផ្គត់ផ្គង់ជីជូនកសិករ។
-ពិនិត្យមើលទីតាំងសាងសង់កន្លែងប្រមូលបណ្តុំបន្លែដែលផ្តល់ដោយកម្មវិធី ASPIRE នៅសហគមន៍កសិកម្មសំបួរស្ថិតនៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter