ចុះពិនិត្យសកម្មភាពប្រមូលផលបន្លែពិសោធន៍បង្ហាញប្រៀបធៀបការដាំបន្លែដោយប្រេីជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងជីលាមកសត្វពុកផុយតាមទំលាប់របស់កសិករគំរូ
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
48

ថ្ងៃសុក្រ ១១ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១

លោកប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម ខេត្ត និងមន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង PPIU នៃ គម្រោង ខ្សែ  ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន  (CFAVC )  បានចុះពិនិត្យសកម្មភាពប្រមូលផលបន្លែពិសោធន៍បង្ហាញប្រៀបធៀបការដាំបន្លែដោយប្រេីជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងជីលាមកសត្វពុកផុយតាមទំលាប់របស់កសិករគំរូឈ្មោះ ង៉ែត ចន្ធូ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ លទ្ធផលការពិសោធន៍បង្ហាញឃើញថាៈ
ការដាំតាមបច្ចេកទេសទទួលផលបានច្រើនជាងការដាំតាមទំលាប់ ចំនួន ២០គ.ក លើផ្ទៃដីបង្ហាញ ៤អា (តាមបច្ចេកទេស ២អា និងតាមទំលាប់ ២អា) ក្នុងនោះតាមបច្ចេកទេសទទួលផលបាន ៣៨៨ គក ដោយក្នុងមួយគីឡូក្រាម លក់បាន ២ ៥០០ រៀល។  

ចំនួនអ្នកចូលទស្សនា
Flag Counter