ប្រជុំផ្សព្វផ្សាយចាប់ផ្តើមគ្រោង RUST IT តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង Video Conference
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
43

ថ្ងៃសុក្រ ១១ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១

លោកប្រធានគ្រប់គ្រងកម្មវិធី ASPIRE រួមនឹងអនុប្រធានគ្រប់គ្រងកម្មវិធី ទីប្រឹក្សា មន្រ្តីកម្មវិធី និងអ្នកពាក់ពន្ធ័ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយចាប់ផ្តើមគ្រោង RUST IT តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង Video Conference  ក្រោមអធិបតីភាពឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកម្មវិធី ASPIRE ដែលបានរៀបចំឡើងដោយលេខាធិការដ្ឋានកម្មវិធី ASPIRE ដោយមានអ្នកចូលរួមសរុប ៨នាក់ ស្រី ០១នាក់។  កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter