ចែកសម្ភារៈគាំទ្របន្ថែមដល់បណ្តុំអាជីវកម្មបន្លែនៅភូមិគោកទ្រា ឃុំព្រៃផ្តៅ ចំនួន១៥នាក់ និងភូមិប្ញស្សីថ្មី ឃុំចំប៉ា ចំនួន១៥ នាក់
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
82

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១

 

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តតាកែវ រួមនឹងលោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស និងជំនួយការកម្មវិធី ASPIRE បានធ្វើការចែកសម្ភារៈគាំទ្របន្ថែមដល់បណ្តុំអាជីវកម្មបន្លែនៅភូមិគោកទ្រា ឃុំព្រៃផ្តៅ ចំនួន១៥នាក់ និងភូមិប្ញស្សីថ្មី ឃុំចំប៉ា ចំនួន១៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានកៅស៊ូគ្របរងបន្លែមួយដុំប្រវែង ៤០០ម និងគ្រាប់ពូជត្រសក់ចំណារមួយកញ្ចប់។ ក្នុងឱកាសនោះ ខ្ញុំបានផ្តល់អនុសាសន៍អោយសមាជិកបណ្តុំទាំងអស់ខិតខំដាំដំណាំដើម្បីក្លាយជាអាជីវករដែលមានចំណូលខ្ពស់ ព្រមទាំងបានណែនាំអោយមានវិធាការណ៍ការពារជម្ងឺ កូវិដ ១៩ និងចូលរួមអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល។
ខ្ញុំក៏បានបន្តចុះពិនិត្យមើលការប្រមូលផលឱឡឹកក្នុងឃុំព្រៃល្វា និងឃុំបានកាម ស្រុកព្រៃកប្បាស។  

ចំនួនអ្នកចូលទស្សនា
Flag Counter