ចុះត្រួតពិនិត្យស្ថានភាពជំងឺមាន់ របស់កសិករឈ្មោះ ឃិន ចេស នៅភូមិថ្មី ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
87

ថ្ងៃចន្ទ ៧ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ រួមនឹងលោក ស៊ឹម ចាន់គ្រឹសស្នា មន្រ្ដីការិយាល័យ បានចុះត្រួតពិនិត្យស្ថានភាពជំងឺមាន់ របស់កសិករឈ្មោះ ឃិន ចេស នៅភូមិថ្មី ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ។ ក្រោយ ពី បានត្រួតពិនិត្យ រួចមកឃើញថាមាន់មានស្ថានភាពផ្ដាសាយ ដោយសារការប្ដូរទីតាំង និងការចាញ់អាកាសធាតុ លោកប្រធានការិយាល័យ បានផ្ដល់ថ្នាំព្យាបាលមួយចំនួន និងថ្នាំបាញ់សម្លាប់មេរោគផងដែរ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter