អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះអនុវត្តការងារ
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
48

ថ្ងៃចន្ទ ៧ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១

 

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះអនុវត្តការងារ៖

-ចុះជួបជាមួយអជ្ញាធរភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស ដើម្បីពិភាក្សាការងារធ្វើបង្ហាញស្រូវដើមរដូវ និងពិនិត្យស្រែបង្ហាញដែលបានព្រោះរួច ក្នុងវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ស្តីពីការជំរុញការប្រើប្រាស់ជីគីមីប្រកបដោយប្រសិទ្ធភាពលើដំណាំស្រូវ រវាងកម្មវិធី ASPIRE ខេត្តតាកែវ និងក្រុមហ៊ុនអេ អិល អេស ភី អ៊ីមផតអ៊ិចផត ខូអិលធីឌី_ជីសញ្ញាកម្រងកួរស្រូវ។

-បានចុះពិនិត្យមើលការសាងសង់កន្លែងប្រមូលបណ្តុំបន្លែដែលផ្តល់ដោយកម្មវិធី ASPIRE នៅសហគមន៍ចំប៉ាព្រៃផ្តៅស្ថិតនៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស។

ចំនួនអ្នកចូលទស្សនា
Flag Counter