ប្រជុំដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
46

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

ពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ព្រមទាំងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកប្រធានការិយាល័យរដ្ឋបាល បុគ្គលិកខេត្ត និងមន្រី្តខណ្ឌ ចំនួន ២នាក់ បានធ្វើការប្រជុំដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
-មន្ត្រីដើរល្បាតក្នុងដែនសមត្ថកិច្ចពុំជួបប្រទះបទល្មើសព្រៃឈើនិងសត្វព្រៃទេ។

ពេលរសៀល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជានាយកគ្រប់គ្រងគម្រោង រួមនិងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីអាស៉្បាយខេត្តបានចុះពិនិត្យសំណង់សាងសង់ Collection Center  របស់កសិករប្រធានបណ្តុំ លោកស្រី ញ៉ែម សុវណ្ណរី នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ដែលបានបញ្ចប់ការសាង់សង់រួចរាល់។ ឆ្លៀតក្នុងឧកាសនេះលោកប្រធានមន្ទីរក៍បានចុះពិនិត្យការដាំបន្លែបន្លែសុវត្ថិភាពរបស់ប្រធានបណ្តុំផងដែរ។ លោកប្រធានមន្ទីរក៍បានធ្វើការសំណេះសំណាល និងផ្តល់អានុសាសន៍ដល់កសិករឲ្យពង្រីកការដាំដុះបន្លែសុវត្ថិភាព ពង្រីកផ្ទៃដីផលិតកម្ម និងបង្កើនប្រសិទ្ធភាពដីផងដែរ។ គួរកត់សំគាល់ថា ប្រធានបណ្តុំ លោកស្រី ញ៉ែម សុវណ្ណរី បានប្រមូលផលិតផលកសិកម្មបន្លែសុវត្ថិភាពរបស់បណ្តុំអាជីវកម្មបន្លែ ផ្គត់ផ្គង់ទៅទីផ្សារនៅទីក្រុងភ្នំពេញតាមរយៈអ្នកប្រមូលទិញបានចំនួនពី ២០០ទៅ ៥០០គីឡូក្រាមក្នុងមួយថ្ងៃ។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter