ចុះពិនិត្យមើលការរៀបចំដីបង្កបង្កើនផលស្រូវបង្កើនរដូវក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
56

ថ្ងៃអង្គារ ៩ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

ពេលព្រឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ឈួន ប៊ុនធឿន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បាននាំយកអង្ករ ចំនួន ១៦០គក ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៨គ្រួសារ ក្នុងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ 

ពេលរសៀល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យមើលការរៀបចំដីបង្កបង្កើនផលស្រូវបង្កើនរដូវក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស និងការដាំដំណាំឪឡឹករបស់កសិករនៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស។  ទូទាំងស្រុកព្រៃកប្បាសមានផែនការអនុវត្តស្រូវប្រាំងចំនួន 5 300 ហត ដោយអនុវត្តបាន 16 200 ហត ច្រូតកាត់បាន 16 200 ហត ទិន្នផលមធ្យម 4,950 គក/ហត ចំណែកបរិមាណផលគឺ 80 190 តោន។

ចំនួនអ្នកចូលទស្សនា
Flag Counter