ចុះបោះបង្គោលព្រំដីសម្រាប់រៀបចំការសាងសង់ឈាប្បនដ្ឋាន សំរាប់បូជាសពអ្នកស្លាប់ ដោយជម្ងឺ កូវិដ ១៩ នៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ស្ថិតក្នុងភូមិសាស្រ្តភូមិត្រពាំងធំ ឃុំខ្វាវ ស្រុកទ្រាំង
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
58

ថ្ងៃអង្គារ ២ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១

យោងតាមតិណែនាំរបស់ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រតិភូ៖

ក្រុមការងារខេត្ត រួមមានៈ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរសាធារណៈការ  មន្ទីរធម្មការ និងសាសនា មន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍន៍ជនបទ  មន្ទីរសុខាភិបាល លោកអភិបាលស្រុកទ្រាំង  កងកម្លាំងប្រដាប់អាវុធ អជ្ញាធរមូលដ្ឋានភូមិ-ឃុំ ខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ខាន់ សុខា អភិបាលរងខេត្ត បានចុះបោះបង្គោលព្រំដីសម្រាប់រៀបចំការសាងសង់ឈាប្បនដ្ឋាន សំរាប់បូជាសពអ្នកស្លាប់ ដោយជម្ងឺ កូវិដ ១៩ នៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ស្ថិតក្នុងភូមិសាស្រ្តភូមិត្រពាំងធំ
ឃុំខ្វាវ ស្រុកទ្រាំង ដែលមានផ្ទៃដីទំហំ
២៣ ០៣៣ ម៉ែត្រការ៉េ។ 
-មន្ត្រីដើរល្បាតក្នុងដែនសមត្ថកិច្ចពុំជួបប្រទះបទល្មើសព្រៃឈើ និងសត្វព្រៃទេ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter