ប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ ក្រោមការដឹកនាំដោយលោក មាស អ៊ុយ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
43

ថ្ងៃសុក្រ ១២ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវរួមនឹងសហការី សរុបចំនួន ០៦នាក់ បានចូលរួមវេនយាមប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ ក្រោមការដឹកនាំដោយលោក មាស អ៊ុយ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត។ គិតត្រឹមម៉ោង ២០.០០ យប់នេះ មានពលករចូលធ្វើចត្តាឡីស័ក សរុបចំនួន ០៨ នាក់ ស្រី ០១នាក់  មកពីស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលពលករទាំងនោះមានទីលំនៅក្នុងខេត្តតាកែវ ក្នុងនោះរួមមាន៖

-ស្រុកត្រាំកក់ ចំនួន ០៤នាក់ ស្រី ០១ (ឃុំសំរោង ០១នាក់ ឃុំអូរសារយ ០៣នាក់)

-ស្រុកទ្រាំង ចំនួន ០៣នាក់ ស្រី ០នាក់ (ឃុំធ្លក ០១នាក់ ឃុំព្រៃស្លឹក ០២នាក់)

-ស្រុកកោះអណ្តែត ចំនួន ០១នាក់ (ឃុំក្រពុំឈូក ០១នាក់ ស្រី ០នាក់)

ថ្ងៃនេះដែរក៏មានពលករដែលបានបញ្ចប់ការធ្វើចត្តឡីស័កត្រូវបានវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញសរុបចំនួន ២៣នាក់ ស្រី ១១នាក់ ក្នុងនោះ៖
-ស្រុកអង្គរបូរី       ០៣នាក់        ស្រី ០២នាក់
-ស្រុកបូរីជលសារ ០១នាក់         ស្រី ០នាក់
-ស្រុកត្រាំកក់       ១០នាក់         ស្រី ០៥នាក់
-ស្រុកគីរីវង់          ០៣នាក់         ស្រី ០២នាក់
-ក្រុងដូនកែវ         ០៣នាក់         ស្រី ០១នាក់
-ស្រុកសំរោង        ០២នាក់         ស្រី ០នាក់
-ទីលំនៅមិនពិតប្រាកដ ០១នាក់   ស្រី ០១នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter