ចុះជួបជាមួយអជ្ញាធរភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស ដើម្បីពិភាក្សាការបង្កើតបណ្តុំអាជីវកម្មស្រូវ និងពិនិត្យទីតាំងស្រែបង្ហាញ ក្នុងវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ស្តីពីការជំរុញការប្រើប្រាស់ជីគីមីប្រកបដោយប្រសិទ្ធភាពលើដំណាំស្រូវ រវាងកម្មវិធី
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
50

ថ្ងៃពុធ ១០ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំកំពែងចុះជួបជាមួយអជ្ញាធរភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស ដើម្បីពិភាក្សាការបង្កើតបណ្តុំអាជីវកម្មស្រូវ និងពិនិត្យទីតាំងស្រែបង្ហាញ ក្នុងវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ស្តីពីការជំរុញការប្រើប្រាស់ជីគីមីប្រកបដោយប្រសិទ្ធភាពលើដំណាំស្រូវ រវាងកម្មវិធីASPIRE ខេត្តតាកែវ និងក្រុមហ៊ុនអេ អិល អេស ភី អ៊ីមផតអ៊ិចផត ខូអិលធីឌី(សញ្ញាកម្រងកួរស្រូវ) ជាលទ្ធផលយើងបានជ្រើសរើសសមាជិកបណ្តុំចំនួន៥០នាក់ និងបានជ្រើសរើសកសិករមួយគ្រួសារដែលមានផ្ទៃដីចំនួន ៥០អា ដើម្បីរៀបចំធ្វើបង្ហាញស្រូវបង្កើនរដូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter