ចុះពិនិត្យតាមដានការធ្វើបង្ហាញដំណាំឥឡឹកដោយប្រើជីកំប៉ុស្តិ៍គោកតាមបច្ចេកទេសនិងជីលាមកពុកផុយតាមទន្លាប់ របស់កសិករ
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
45

ថ្ងៃចន្ទ ៨ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១

លោក យូ ងនស៊ាង មន្ត្រី ការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត ជា មន្ត្រី អង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន(CFAVC) បានចុះពិនិត្យតាមដានការធ្វើបង្ហាញដំណាំឥឡឹកដោយប្រើជីកំប៉ុស្តិ៍គោកតាមបច្ចេកទេសនិងជីលាមកពុកផុយតាមទន្លាប់ របស់កសិករឈ្មោះ អ៊ុក វ៉ាង ស្ថិតនៅសហគមន៍កសិកម្ម សែនសុខទឹកថ្លា ក្នុងភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ជាលទ្ធផលឃើញថាៈ ដំណាំឥឡឹកស្ថិតក្នុងដំណាក់កាលចេញផ្កា ផ្លែ  អាកាសធាតុក្តៅខ្លាំង ធ្វើអោយដំណាំចេញផ្កា និងផ្លែ មិនសូវបានល្អទេ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter