ប្រជុំសាមញ្ញលើកទី ២២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
41

ថ្ងៃចន្ទ ៨ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ២២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមជាអធិបតីភាពពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។ កិច្ចប្រជុំនេះមានរបៀបវារៈ៖
-ការពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្តដែលបានចូលរួមប្រជុំ 
-ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី ២២
+ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ២១ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
+ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី៥  ខែឧសភាឆ្នាំ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter