ចូលរួមចែកសម្ភារៈ និងថវិកា ដល់ពលករកំពុងធ្វើចត្តាឡីស័កនៃមណ្ឌលចត្តាឡីស័កក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
46

ថ្ងៃសុក្រ ៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១

លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានចូលរួមចែកសម្ភារៈ និងថវិកា ដល់ពលករកំពុងធ្វើចត្តាឡីស័កនៃមណ្ឌលចត្តាឡីស័កក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខៀវ មុត ប្រធានគណៈកម្មាការទី៥ ព្រឹទ្ធសភា និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។ ក្នុងថ្ងៃនេះដែរ ខ្ញុំបាទរួមនឹងប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត មន្រ្តីការិយាល័យកសិឧស្សាហកម្ម និងមន្រ្តីការិយាល័យរដ្ឋបាលបុគ្គលិក សរុបចំនួន ០៦នាក់ បានចូលរួមវេនយាមប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ក្រោមការដឹកនាំដោយលោក មាស អ៊ុយ នាយកទីចាត់រដ្ឋបាលសាលាខេត្ត។ គិតត្រឹមម៉ោង ២០.០០ នាទី យប់នេះ មានពលករចូលធ្វើចត្តាឡីស័ក សរុប ចំនួន ០៣ នាក់ ស្រី ០១នាក់ មកតាមច្រកអូរស្មាច់ 
ខេត្តឧត្តមានជ័យ ដែលពលករទាំងនោះមានទីលំនៅក្នុងខេត្តតាកែវ ក្នុងនោះរួមមាន៖

-ស្រុកបូរីជលសារ ឃុំគោកពោធិ៍ ចំនួន ០១នាក់ ស្រី ០នាក់
-ស្រុកអង្គរបូរី ឃុំព្រែកផ្ទោល ចំនួន ០១នាក់ ស្រី ០នាក់
-ស្រុកគីរីវង់ ឃុំគោកព្រិច ចំនួន ០១នាក់ ស្រី ០១នាក់

ក្នុងថ្ងៃនេះ មានពលករដែលបានបញ្ចប់ការធ្វើចត្តាឡីស័កត្រូវបានវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញសរុបចំនួន ០៨នាក់ ស្រី ០៣នាក់ ក្នុងនោះ៖
-ស្រុកត្រាំកក់        ០១នាក់ ស្រី ០១នាក់
-ស្រុកគីរីវង់           ០២នាក់ ស្រី ០១នាក់
-ស្រុកបូរីជលសារ  ០៤នាក់ ស្រី ០១នាក់
-ស្រុកទ្រាំង           ០១នាក់ ស្រី ០នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter