ចុះត្រួតពិនិត្យប្រសិទ្ធភាពការប្រើប្រាស់ឧបករណ៍ហាលសម្ងួតត្រីងៀតដោយប្រើកង្ហាបឺតសំណើមដោយថាមពលព្រះអាទិត្យជូនកសិករ
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
38

ថ្ងៃពុធ ៣ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

លោកប្រធាន និងអនុប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានចុះត្រួតពិនិត្យប្រសិទ្ធភាពការប្រើប្រាស់ឧបករណ៍ហាលសម្ងួតត្រីងៀតដោយប្រើកង្ហាបឺតសំណើមដោយថាមពលព្រះអាទិត្យជូនកសិករឈ្មោះ វ៉ែន កែវ នៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ដែលបានខ្ចីប្រើប្រាស់ហាលត្រីងៀតធ្វើជាមុខរបរប្រចាំថ្ងៃរបស់គាត់ ដែលមានលទ្ធផលដូចខាងក្រោម :
-ឧបករណ៍ហាលសម្ងួតត្រីងៀតដំណើរការបានល្អ(ឆាប់ស្ងួត)
-ត្រីងៀតមានគុណភាព និងអនាម័យល្អ
-អាចហាលត្រីងៀតបានពី១០ ទៅ ១៥គីឡូក្រាមក្នុង១ថ្ងៃ
-ក្នុង១ថ្ងៃគាត់អាចលក់បានពី ៨ ទៅ១០ គីឡូក្រាម ដោយ ១គីឡូក្រាម លក់បានតម្លៃ ២០ ០០០រៀល ដោយថ្លៃជាងត្រីងៀតធម្មតា ២ ០០០រៀល
-គាត់ និងអ្នកផ្សេងៗ ទៀត មានការចាប់អារម្មណ៍នឹងឧបករណ៍នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter