ប្រជុំជាមួយគណៈកម្មាធិការ សហគមន៍កសិកម្មកំពែងសុខសែនសំបូរ
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
43

ថ្ងៃចន្ទ ១ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១

ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃ គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC ) បានប្រជុំជាមួយគណៈកម្មាធិការ សហគមន៍កសិកម្មកំពែងសុខសែនសំបូរក្នុងគោលបំណងៈ
-ប្រមូលកិច្ចសន្យាប្រគល់ និងគ្រប់គ្រងឃ្លាំងស្រូវពូជ រវាងមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត និងសសហគមន៍កសិកម្មកំពែងសុខសែនសំបូរ
-ការរៀបចំបង្កើតរចនាសម្ព័ន្ធ/បញ្ជីឈ្មោះគណកម្មការគ្រប់គ្រងអាជីវកម្ម ឃ្លាំង ស្តុកស្រូវពូជចំនួន ៥រូបដែលមានដូចខាក្រោម:  
      -ប្រធាន  
      -អ្នកទទួលបន្ទុកកត់ត្រានិងចុះបញ្ជី  
      -អ្នកទទួលបន្ទុកបច្ចេកទេសប្រើប្រាស់និងជួសជុល  
      -អ្នកទទួលបន្ទុកពង្រឹងផលិតកម្មដំណាំ  
      -អ្នកទទួលបន្ទុកត្រួតពិនិត្យគុណភាពនិងដឹកជញ្ជូន និងប្រមូលបញ្ជីឈ្មោះកសិករដែលមានសក្ដានុពលដីស្រែជាប់ប្រព័ន្ធប្រឡាយ ដែល មានប្រភពមកពីទឹកទំនប់អាងទឹកពោធិ៍តាស៊ុយ ដែលសម្រាប់ ត្រៀមកៀរ ពង្រាបដីដោយប្រព័ន្ធឡាហ្សែរចំនួន ១០៨គ្រួសារ ដែលគាំទ្រដោយគម្រោង CFAVC ក្នុងនៅភូមិពោធិ៍បាយ ឃុំកំពែង ស្រុកគីរីវង់។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាឃុំកំពែង មានអ្នកចូលរួមសរុបចំនួន ០៧នាក់ ស្រី ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter