ប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ ក្រោមការដឹកនាំដោយលោក ម៉ឹង វុធី អភិបាលរងខេត្ត
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
49

ថ្ងៃសុក្រ ១៣ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវ រួមនឹងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោកប្រធាន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត លោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្រ្តី បានចូលរួមវេនយាមប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ ក្រោមការដឹកនាំដោយលោក ម៉ឹង វុធី អភិបាលរងខេត្ត។ គិតត្រឹមម៉ោង ២០.៣០ នាទី យប់នេះ មានពលករចូលធ្វើចត្តាឡីស័ក ចំនួន ១៨ នាក់ ស្រី ០៨នាក់  មកពីខេត្តឧត្តមានជ័យ ដែលពលករទាំងនោះមានទីលំនៅក្នុងខេត្តតាកែវ ក្នុងនោះរួមមាន៖

-ក្រុងដូនកែវ សង្កាត់បារាយ៍ ចំនួន ០១នាក់ ស្រី ០១នាក់
-ស្រុកបូរីជលសារ ឃុំធ្លាប្រជុំ ចំនួន ០១នាក់ ស្រី ០១នាក់
-ស្រុកត្រាំកក់ ចំនួន ០៩នាក់ ស្រី ០៥ (ឃុំត្រាំកក់ ០៣នាក់ ឃុំលាយបូរ ០៦នាក់)
-ស្រុកទ្រាំង ចំនួន ០២នាក់ ស្រី ០១នាក់ (ឃុំត្រឡាច ចំនួន ០១នាក់ ឃុំក្បាលពោធ៌ ០១នាក់)
ថ្ងៃនេះដែរក៏មានពលករដែលបានបញ្ចប់ការធ្វើចត្តឡីស័កត្រូវបានវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញសរុបចំនួន ២៤នាក់ ស្រី ១០នាក់ ក្នុងនោះ៖
-ស្រុកទ្រាំង ០៧នាក់ ស្រី ០២នាក់
-ស្រុកគីរីវង់ ០៤នាក់ ស្រី ០២នាក់
-ស្រុកត្រាំក់ ០៤នាក់ ស្រី ០១នាក់
-ស្រុកកោះអណ្តែត ០៩នាក ស្រី ០៥នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter