ប្រជុំជាមួយគណៈកម្មាធិការ សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្ថិតក្នុងភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
46

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១

ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC ) បានប្រជុំជាមួយគណៈកម្មាធិការ សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្ថិតក្នុងភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមសរុបចំនួន ០៥ នាក់ស្រី ០១នាក់ ក្នុងគោលបំណង៖
-ប្រមូលកិច្ចសន្យាប្រគល់ និងគ្រប់គ្រងឃ្លាំងស្រូវពូជចំណី រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក
-ការរៀបចំបង្កើតរចនាសម្ព័ន្ធ/បញ្ជីឈ្មោះគណកម្មការគ្រប់គ្រងអាជីវកម្ម ឃ្លាំង ស្តុកស្រូវពូជបានចំនួន ៥រូប ក្នុងនោះមានតួនាទី៖
      +ប្រធាន  
      +អ្នកទទួល បន្ទុកកត់ត្រានិងចុះបញ្ជី  
      +អ្នកទទួលបន្ទុកបច្ចេកទេសប្រើប្រាស់និងជួសជុល  
      +អ្នកទទួលបន្ទុកពង្រឹងផលិតកម្មដំណាំ  
      +អ្នទទួលបន្ទុកត្រួតពិនិត្យគុណភាពនិងដឹកជញ្ជូន 
-ពិភាក្សាពីការចាក់ដីបំពេញឲ្យខ្ពស់ដើម្បីត្រៀមរៀបចំការសាងសង់ឃ្លាំងស្តុកស្រូវចំណីរបស់គម្រោង CFAVC ពេលខាងមុខ ។

ចំនួនអ្នកចូលទស្សនា
Flag Counter