ចុះត្រួតពិនិត្យការដាក់ទម្រង់ (ខ )នៃផលិតកម្មស្រូវពូជផ្ការំដួលរបស់សហគមន៍កសិកម្មអូរសារាយ
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
35

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១

លោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងមន្ត្រី ០១រូប បានចុះត្រួតពិនិត្យការដាក់ទម្រង់ (ខ )នៃផលិតកម្មស្រូវពូជផ្ការំដួលរបស់សហគមន៍កសិកម្មអូរសារាយ ព្រមទាំងបានចុះយកសំណាកស្រូវពូជផ្ការំដួលទៅតាមឡូត៍នីមួយៗ សម្រាប់ពិនិត្យគុណភាពនៅមន្ទីរពិសោធន៍ខេត្ត  ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់របាយការណ៍លក់ និងរបាយការណ៍ស្តុកចេញចូល ប្រចាំខែមីនា ត្រួតពិនិត្យការគ្រប់គ្រង់ស្តុកដូចជា ការរៀបចំឡូតិ៍ទៅតាម layout នីមួយៗ ការសរសេរបំពាក់ស្តុកកាត និងត្រួតពិនិត្យអនាម័យនៃឃ្លាំង
នៅសហគមន៍កសិកម្មអូរសារាយ ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter