កិច្ចប្រជុំប្រចាំខែដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានកន្លងមក និងពិភាក្សារៀបចំផែនការអនុវត្តបន្
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
28

ថ្ងៃអង្គារ ១០ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបើកកិច្ចប្រជុំប្រចាំខែដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានកន្លងមក និងពិភាក្សារៀបចំផែនការអនុវត្តបន្ត។ អង្គប្រជុំបានផ្តោតសំខាន់លើរបាយការណ៍ប្រចាំខែ ការគ្រប់គ្រងចលនាសត្វមកពីប្រទេសជិតខាង ការត្រួតពិនិត្យជំងឺឆ្លងសត្វ ព្រមទាំងបានផ្សព្វផ្សាយដល់ មន្រី្តអោយធ្វើអនាម័យដើម្បីការពារពីរជម្ងឺ Covid-19 និងអនុវត្ដតាមវិធី ៣កុំ ៣ការពារ ក្រោមអធិបតីភាពលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីសរុបចំនួន១៦ នាក់ ស្រី០២ នាក់។ កិច្ចប្រជុំនេះរៀបចំនៅការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter