ប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ
ចេញ​ផ្សាយ ០៩ ឧសភា ២០២១
42

ថ្ងៃសៅរ៍ ៧ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្ទីរ អង្គភាពពាក់ពន្ធ័ បានចូលរួមវេនយាមប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករមកពីប្រទេសថៃ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ ក្រោមការដឹកនាំដោយលោក ម៉ឹង វុធី អភិបាលរងខេត្ត។ គិតត្រឹមម៉ោង ១៧.០០ យប់នេះ មានពលករចូលធ្វើចត្តាឡីស័ក ចំនួន ១១ នាក់ ស្រី ០៣នាក់ មកតាមច្រកឡែម ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រករបៀងបីជាន់ ខេត្តបន្ទាយមានជ័យ ដែលមានទីលំនៅក្នុងខេត្តតាកែវ ក្នុងនោះរួមមាន៖

-ស្រុកគីរីវង់ ចំនួន ៧នាក់ ស្រី ៣នាក់ (ឃុំព្រៃរំដេង ចំនួន ៤នាក់ ឃុំព្រះបាទជាន់ជុំ ចំនួន ៣នាក់)
-ស្រុកកោះអណ្តែត ឃុំធ្លាប្រជុំ ចំនួន ១នាក់ ស្រី ០ 
-ស្រុកត្រាំកក់ ចំនួន ២នាក់ ស្រី ០ (ឃុំសំរោង ១នាក់ ឃុំអូរសារាយ ១នាក់)
-ស្រុកអង្គរបូរី ឃុំព្រែកផ្ទោល ចំនួន ១នាក់ ស្រី ០ 

ចំនួនអ្នកចូលទស្សនា
Flag Counter