លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ចុះពិនិត្យស្ថានភាពនៃការនាំស្រូវចេញទៅប្រទេសជិតខាងតាមច្រកភ្នំដិនស្រុកគីរីវង្ស
ចេញ​ផ្សាយ ២០ មីនា ២០២១
171

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោកអនុប្រធានការិយាល័យ ក្សេតសាស្ត្រ និងផលិតភាពកសិកម្មខេត្ត លោកអនុប្រធានអនុការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យស្ថានភាពនៃការនាំស្រូវចេញទៅប្រទេសជិតខាងតាមច្រកភ្នំដិនស្រុកគីរីវង្ស ជាលទ្ធផលឃើញថា៖ ស្រូវភាគច្រើនជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ពូជ 504 និងពូជ OM 54 ដោយមានតម្លៃ 900 ដល់ 970 រៀលក្នុងមួយគីឡូក្រាម 
-បរិមាណនាំចេញនៅថ្ងៃនេះមានចំនួន 4 144 តោន
-បរិមាណនាំចេញសរុបចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2021 រហូតដល់ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2021 សរុប 175 024តោន។ រដូវប្រាំងឆ្នាំ 2021 នេះការបង្កបង្កើនផលស្រូវរដូវប្រាំងមានលក្ខណៈប្រសើរជាងឆ្នាំមុនដោយ ស្រូវល្អពុំសូវមានជំងឺឬសត្វល្អិត និងមានទឹកគ្រប់គ្រាន់ អាកាសធាតុល្អមានតម្លៃខ្ពស់បើប្រៀបធៀបទៅនឹងរដូវប្រាំងឆ្នាំ 2020 កន្លងទៅ។ ស្ថនភាពនេះបានធ្វើឲ្យកសិករមានការសប្បាយចិត្ត  ទន្ទឹមនឹងនោះក៏មានការនាំចេញស្វាយ បរិមាណក្នុងថ្ងៃនេះគឺ 539 តោន និងសរុបចាប់ពីថ្ងៃទី 1 មករា ឆ្នាំ 2021 ដល់ថ្ងៃទី 18 ខែមីនា ឆ្នាំ 2021 មានចំនួន 16  528,9 តោន ដោយតម្លៃ 175 ដុល្លារក្នុងមួយតោន។

ចំនួនអ្នកចូលទស្សនា
Flag Counter