ចុះពិនិត្យ តាមដាន កន្លែងវារីវប្បករចំនួន០៣កន្លែង
ចេញ​ផ្សាយ ២០ មីនា ២០២១
56

ថ្ងៃអង្គារ ៣ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

ដើម្បីឆ្លើយតបទៅនឹងការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយរងខណ្ឌរដ្ឋបាលជលផលបានបញ្ជូនចុះពិនិត្យ តាមដាន កន្លែងវារីវប្បករចំនួន០៣កន្លែង រួមមាន៖

-ភូមិតាអី ឃុំបាស្រែ ស្រុកអង្គបូរី មានត្រីអណ្តែងល្មមលក់ចំនួន ៨តោន និងកូនត្រីប្រាចិញ្ចឹមចំនួន ៣ម៉ឺនកូន ត្រីពោរ ៣ម៉ឺនកូន ដែលគ្រោងប្រមូលផលក្នុងខែមិថុនា និង កក្កដា ឆ្នាំ២០២១ នេះ។

-ភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី បានដាក់ត្រីប្រាចិញ្ចឹម ចំនួន ២០ម៉ឺនកូន គ្រោងប្រមូលផលក្នុងខែមិថុនា និង កក្កដា ឆ្នាំ២០២១ នេះដែរ។

-ភមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ មានត្រីអណ្តែងល្មមលក់ប្រហែល ៤តោន និងត្រីប្រាចំនួនប្រហែល ១០តោន  ។

ចំនួនអ្នកចូលទស្សនា
Flag Counter