ចុះពិនិត្យសកម្មភាពចិញ្ចឹមមាន់សាច់ប្រភេទបីសាសន៍ ដើម្បីធ្វើអាជីវកម្ម ក្នុងភូមិត្រពាំងកប្បាស ឃុំតាភេម និងពិនិត្យសកម្មភាពភ្ញាស់កូនមាន់លក់ នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់
ចេញ​ផ្សាយ ២០ មីនា ២០២១
63

ថ្ងៃអង្គារ ៣ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

លោក ញ៉ីប​ ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ បានចុះពិនិត្យសកម្មភាពចិញ្ចឹមមាន់សាច់ប្រភេទបីសាសន៍ ដើម្បីធ្វើអាជីវកម្ម ក្នុងភូមិត្រពាំងកប្បាស ឃុំតាភេម និងពិនិត្យសកម្មភាពភ្ញាស់កូនមាន់លក់ នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់។ ឈ្លៀតក្នុងឱកាសនោះ ខ្ញុំក៏បានសាកសួរបន្ថែមពីព័ត៌មានការបញ្ចុះថ្លៃភ្លើងរបស់អគ្គីសនីដល់កសិដ្ឋានភ្ញាស់កូនមាន់លក់។ ចំពោះការចិញ្ចឹមមាន់សាច់បីសាសន៍ តម្លៃមាន់នៅលើទីផ្សារប្រហាក់ប្រហែលនឹងតម្លៃមាន់ស្រែដែរ គឺ ១៧ ០០០៛/គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter