ចូលរួមវេនយាមប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ ក្រោមការដឹកនាំដោយលោក ម៉ឹង វុធី អភិបាលរងខេត្
ចេញ​ផ្សាយ ២០ មីនា ២០២១
67

ថ្ងៃអាទិត្យ ១ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នឹងលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និងលោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្ត សរុប ០៥នាក់ បានចូលរួមវេនយាមប្រចាំការនៅកន្លែងធ្វើចត្តាឡីស័កពលករ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តតាកែវ ក្រោមការដឹកនាំដោយលោក ម៉ឹង វុធី អភិបាលរងខេត្ត។ គិតត្រឹមម៉ោង ៧.៤០ នាទី យប់នេះ មានពលករចំនួន ២១នាក់ ស្រី ១១នាក់ មកពីប្រទេសថៃតាមច្រកអូរស្មាច់ ខេត្តឧត្តមានជ័យ ខេត្តប៉ៃលិន និងខេត្តបន្ទាយជ័យ ត្រូវបាននាំមក និងបានសំណាកពិនិត្យរកជម្ងឺកូវិដ ១៩ បានចំនួន ១១នាក់ រួចបានបន្តធ្វើចត្តាឡីស័ក និងពលករ ១០នាក់ ទៀតកំពុងដាក់នៅដាច់់ដោយឡែកដើម្បីទុកយកសំណាកនៅថ្ងៃស្អែក (មកដល់ពេលរសៀល) ជាលទ្ធផលរួមមាន៖
-ឃុំក្រពុំឈូក ស្រុកកោះអណ្តែត   ១០នាក់ ស្រី ៥នាក់ (កុមារ ០៤នាក់)
-ឃុំបានកាម ស្រុកព្រៃកប្បាស      ០១នាក់ ស្រី ០១នាក់
-ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ០២នាក់ ស្រី ០១នាក់
-ឃុំគោកព្រិច ស្រុកគីរីវង់  ០៤នាក់ ស្រី ០២នាក់ (កូនង៉ា ០១នាក់)
-ឃុំព្រៃអំពក  ស្រុកគីរីវង់   ០២នាក់ ស្រី ០១នាក់
-ឃុំស្រង៉ែ     ស្រុកទាំង     ០២នាក់ ស្រី ០១នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter