ចុះពិនិត្យ តាមដាន ការធ្វេីពិសោធន៍បង្ហាញជីកំប៉ស្តិ៍គោកតាមបច្ចេកទេសនិងប្រេីប្រាសជីលាមកពុកផុយតាមទំលាប់ បានចំនួន ២គ្រួសារ
ចេញ​ផ្សាយ ២០ មីនា ២០២១
64

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤  ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១

លោកស្រីអនុប្រធានការិយាលយ័ផ្សព្វផ្សាយកសិកម្មខេត្ត  ជា មន្ត្រី អង្គភាពអនុវត្ត គម្រោង ខេត្ត  PPIU នៃគម្រោងខ្សែច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន(CFAVC) បានចុះពិនិត្យ តាមដាន  ការធ្វេីពិសោធន៍បង្ហាញជីកំប៉ស្តិ៍គោកតាមបច្ចេកទេសនិងប្រេីប្រាសជីលាមកពុកផុយតាមទំលាប់  បានចំនួន  ២គ្រួសារ  ជាលទ្ធផល៖

-កសិករ  អ៊ុន  កំព្រា  បានរៀបចំទីតាំងធ្វើបង្ហាញនិងបានបណ្តុះកូន និងរៀបចំដាំបានខ្លះៗ

-កសិករ អ៊ុន ជីវ បានដាំដំណាំស្ពៃតឿ  បានជួបបញ្ហាសត្វល្អិតបំផ្លាញ  ធ្វេីអោយដំណាំលូតលាស់មិនល្អ បានជម្រុញអោយគាត់ដាំម្តងទៀត ។  កសិករទាំងពីរគ្រួសារ  មានទីលំនៅស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់  ស្រុកត្រាំកក់។ 

-បានចុះប្រជុំពិភាក្សារៀបចំកិច្ចសន្យាប្រគល់ឃ្លាំងស្រូវចំណីបានចំនួន  ០១សហគមន៍  គឺនៅសហគមន៍កសិកម្មសាមគ្គីត្រពាំងចក  ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់  ស្រុកត្រាំកក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter