ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមប្រជុំពិភាក្សាដោះស្រាយបញ្ហាក្នុងការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម
ចេញ​ផ្សាយ ២០ មីនា ២០២១
73

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤  ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមប្រជុំពិភាក្សាដោះស្រាយបញ្ហាក្នុងការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម  ក្រោមអធិបតីភាព  លោក  ខាន់  សុខា  អភិបាលរងខេត្ត  នៅសាលាខេត្តតាកែ។  ជាលទ្ធផលៈ  
-លោកអភិបាលរងខេត្តបានសម្រេចអោយឈ្មួញវៀតណាមចូលមកទិញស្រូវនៅតាមទល់ដែន  នៃស្រុកទាំង  ៤  គឺស្រុកគីរីវង់  កោះអណ្តែត  បូរីជលសារ  និងអង្គរបូរី  ដេីម្បីការពារកុំអោយតម្លៃស្រូវចុះថោក  ប៉ុន្តែត្រូវតែធ្វេីចត្តាឡីស័ក  ១៤ថ្ងៃ  តាមការណែនាំរបស់ក្រសួងសុខាភិបាល។

និងចុះពិនិត្យស្ថានភាពបង្កបង្កេីនផល ស្រូវប្រាំងនៅភូមិត្រពាំងឫស្សី  សង្កាត់បារាយណ៍  ក្រុងដូនកែវ។  គិតត្រឹមថ្ងៃទី៩  ខែមីនា  ឆ្នាំ២០២១  ឃេីញថាៈ  ក្នុងក្រុងដូនកែវ  មានផែនការបង្កបង្កេីនផលស្រែប្រាំងចំនួន  ៣  ០០០  ហត  អនុវត្តបាន  ៣  ៤០០  ហត  ច្រូតកាត់បាន  ៣៧៦  ហត  ទិន្នផលមធ្យម  ៤,៩៨០  ត/ហត   និងបរិមាណផល  ១  ៨៧២  តោន។

ចំនួនអ្នកចូលទស្សនា
Flag Counter