ការិយាល័យផលិតកម្ម និង បសុព្យាបាល បានសម្រេចដុតកំទេចចោលពងទាចំនួន ២៤ ០០០គ្រាប់ ពងមាន់ចំនួន ៨០០គ្រាប់ និងពងគ្រួចចំនួន ៧ ០០០គ្រាប់ បន្ទាប់ពីពិនិត្យឃើញថាខូចគុណភាព
ចេញ​ផ្សាយ ២០ មីនា ២០២១
71

ថ្ងៃពុធ ១២ រោច ខែផល្គុន ឆ្នាំជូត  ទោស័ក ពុទ្ធសករាជ ២៥៦៤  ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម  និង បសុព្យាបាល បានសម្រេចដុតកំទេចចោលពងទាចំនួន ២៤  ០០០គ្រាប់ ពងមាន់ចំនួន ៨០០គ្រាប់ និងពងគ្រួចចំនួន ៧  ០០០គ្រាប់ បន្ទាប់ពីពិនិត្យឃើញថាខូចគុណភាព ដោយមានការចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ   លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត  លោក ម៉េង   សុធី  អនុប្រធានមន្ទីរ  និងលោក ប្រធាន អនុប្រធានការិយាល័យផលិតកម្ម  និង បសុព្យាបាល ខេត្ត   ព្រមទាំងមន្រ្តីការិយាល័យ សរុបចំនួន ១១នាក់។ ការដុតកំទេចនេះ  ធ្វេីឡើង នៅការិយាល័យផលិតកម្ម  និង បសុព្យាបាលខេត្ត។ 

-តម្លៃសត្វ និងស៊ុត:

+តម្លៃជ្រូករស់          ១៥  ១០០៛/គ.ក្រ
+តម្លៃមាន់បីសាសន៏  ៨  ៧០០៛/គ.ក្រ
+តម្លៃមាន់សាច់       ២  ៥០០/គ.ក្រ
+តម្លៃមាន់ស្រែ        ១ ៦  ០០០/គ.ក្រ
+តម្លៃស៊ុតមាន់         ២៩០-៣០០៛/គ្រាប់
+តម្លៃស៊ុតមាន់ស្រែ  ១  ០០០-១  ២០០៛/គ្រាប់
+តម្លៃស៊ុតទា           ៣៥០-៤០០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter