ចុះត្រួតពិនិត្យសកម្មភាពធ្វើបង្ហាញពីការដាំបន្លែដោយប្រើកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងប្រើជីលាមកសត្វពុកផុយតាមទំលាប់របស់កសិករគំរូ
ចេញ​ផ្សាយ ២០ មីនា ២០២១
57

ថ្ងៃសុក្រ ៧ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១

ប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម  និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជា មន្ត្រី អង្គភាព អនុវត្ត គម្រោងខេត្ត PPIU នៃ គម្រោង ខ្សែច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន (CFAVC )  បានចុះត្រួតពិនិត្យសកម្មភាពធ្វើបង្ហាញពីការដាំបន្លែដោយប្រើកំប៉ុស្តិ៍គោកតាមបច្ចេកទេស  និងប្រើជីលាមកសត្វពុកផុយតាមទំលាប់របស់កសិករគំរូកសិកម្មចំរុះ និងបានពិនិត្យឡជីវៈឧស្ម័ននិងរោងជីកំប៉ុស្តិ៍នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម :
-បានដាំបន្លែ(ស្ពៃតឿ)លើធ្នើចំនួន ២រង ក្នុង ១រង មានប្រវែង ១២ម៉ែត្រ(១រង តាមបច្ចកទេស ១រង ទៀតតាមទំលាប់)
-បរិមាណជីប្រើប្រាស់ដូចៗគ្នា ដោយទ្រាប់បាត ចំនួន ២គក្រ ក្នុង ១ម៉ែត្រការ៉េ
-គាត់នឹងបន្តពង្រីកការដាំលើធ្នើចំនួន ២ធ្នើ ទៀត
-ឡជីឧស្ម័នដំណើរការបានល្អដោយមានឋាមពល(ហ្គាស)គ្រប់គ្រាន់អាចដាំស្លបាន
-អាចផ្គត់ផ្គង់អំពូលភ្លើងបំភ្លឺបាន ២អំពូល
-កសិករបានលក់មាន់សាច់ចំនួន ៧០ក្បាល ស្មើ ៨៤គក្រ តម្លៃក្នុង ១គក្រ ស្មើ ២០ ០០០រៀល ដោយទទួលបានចំណូលសរុប ចំនូន ១៦៨ ០០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter