ចុះផ្សព្វផ្សាយ និងចែកខិតបណ្ឌ័ពីជំងឺប៉េស្ដជ្រូកអាហ្រ្វិច ជំងឺផ្ដាសាយបក្សី និងជំងឺអ៊ុតក្ដាមគោ ក្របី ជ្រូក ដល់អាជីវករលក់សាច់ និងផលិតផលដែលមានដើមកំណើតពីសត្វ
ចេញ​ផ្សាយ ២០ មីនា ២០២១
72

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត  បានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះផ្សព្វផ្សាយ និងចែកខិតបណ្ឌ័ពីជំងឺប៉េស្ដជ្រូកអាហ្រ្វិច ជំងឺផ្ដាសាយបក្សី និងជំងឺអ៊ុតក្ដាមគោ ក្របី ជ្រូក ដល់អាជីវករលក់សាច់ និងផលិតផលដែលមានដើមកំណើតពីសត្វ ព្រមទាំងបានណែនាំដល់អាជីវករឲ្យយល់ដឹងពីជំងឺឆ្លង ត្រូវចេះអនាម័យ និងប្រាប់ពីវិធានការណ៍ការពារដើម្បីកុំឲ្យកើតជំងឺឆ្លង ព្រមទាំងបានបិទខិតបណ្ឌ័នៅតាមទីសត្តឃាតដ្ឋាន និងតាមបណ្ដាផ្លូវដែលមានប្រជាជនឆ្លងកាត់ច្រើន នៅជុំវិញទីរួមខេត្ដតាកែវ។

-តម្លៃសត្វ និងស៊ុត

+តម្លៃជ្រូករស់           =១៥ ១០០៛/គ.ក្រ
+តម្លៃមាន់បីសាសន៍  =៨ ៧០០៛/គ.ក្រ
+តម្លៃមាន់សាច់         =២ ៨០០/គ.ក្រ
+តម្លៃមាន់ស្រែ          =១ ៦ 000៛/គក្រ
+តម្លៃស៊ុតមាន់          =២៩០-៣០០៛/គ្រាប់
+តម្លៃស៊ុតមាន់ស្រែ  =  ១ ០០០  -  ១ ២០០៛/គ្រាប់
+តម្លៃស៊ុតទា             =៣៥០-៤០០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter