កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត
ចេញ​ផ្សាយ ២០ មីនា ២០២១
75

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះមានរបៀបវារៈ៖

-ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២១
-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២១ - ២០២៣ ខេត្តតាកែវ 
-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងប្រតិទិនការងារសម្រាប់រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) ខេត្តតាកែវ
-ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter