ចុះត្រួតពិនិត្យសកម្មភាពការធ្វើពិសោធន៍បង្ហាញប្រៀបធៀបការដាំបន្លែដោយប្រេីជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងជីលាមកសត្វពុកផុយតាមទំលាប់របស់កសិករគំរូ
ចេញ​ផ្សាយ ២០ មីនា ២០២១
46

ថ្ងៃពុធ ៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១

ប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម ខេត្ត និងមន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង PPIU នៃ គម្រោង ខ្សែ  ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន (CFAVC )  បានចុះត្រួតពិនិត្យសកម្មភាពការធ្វើពិសោធន៍បង្ហាញប្រៀបធៀបការដាំបន្លែដោយប្រេីជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងជីលាមកសត្វពុកផុយតាមទំលាប់របស់កសិករគំរូឈ្មោះ ង៉ែត ចន្ធូ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម :
-បានរៀបចំដាំបន្លែសណ្តែកទ្រើងចំនួន ៦រង ក្នុង ១រង មានប្រវែង ២៤ ម៉ែត្រ
-ប្រើជីកំប៉ុស្តិ៍គោកតាមបច្ចេកទេសចំនួន ៣រង និងជីលាមកសត្វពុកផុយតាមទម្លាប់របស់គាត់ចំនួន ៣រង
-ដាំដោយបណ្តុះកូនក្នុងត្រេបណ្តុះ
-ចន្លោះគុម្ព 0.5m x 0.5m
-ចន្លោះជួរ  1m x 1m
-ប្រើជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស ២ គក្រ ក្នុង ១ម៉ែត្រការ៉េ និងប្រើជីពុកផុយតាមទន្លាប់ចំនួន ២គ.ក្រក្នុង ១ម៉ែត្រការ៉េ (ទ្រាប់បាត)។

 

ចំនួនអ្នកចូលទស្សនា
Flag Counter