ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចុះត្រួតពិនិត្យហ្វូងទា
ចេញ​ផ្សាយ ២០ មីនា ២០២១
62

ថ្ងៃពុធ ៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត  និងលោកប្រធានផ្នែកស្រុកគិរីវង់ និងមន្រ្ដីការិយាល័យ សរុបចំនួន ៥នាក់ បានអមដំណើរលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ចុះត្រួតពិនិត្យហ្វូងទា ក្នុងគោលបំណងស្វែងយល់បន្ថែមនៃការចឹញ្ចឹមទាលែងដោយចាក់ចំណីផ្សំស្រេចលេីចំណីដែលដេញអោយសុីតាមវាលស្រែអាចមានលទ្ធភាពផ្ដល់ពងបានប៉ុន្មានភាគរយ ? និងបានចែកថ្នាំសំលាប់មេរោគជូនកសិករចិញ្ចឹមទាចំនួន ០៥ហ្វូង ដែលមានសត្វទាសរុប ២៥ ០០០ ក្បាល ស្ថិតក្នុងភូមិជាវប្តី ឃុំតាអូរ ស្រុកគិរីវង់។ ឈ្លៀតក្នុងឱកាសនោះ លោកប្រធានបានពិនិត្យការប្រមូលផលស្វាយកែវល្មៀត ក្នុងភូមិអណ្តែល ឃុំសោម ស្រុកគីរីវង់។

តម្លៃសត្វ និងស៊ុត
+តម្លៃជ្រូករស់          =១៥១០០៛/គ.ក្រ
+តម្លៃមាន់បីសាសន៍  =៨៧00៛/គ.ក្រ
+តម្លៃមាន់សាច់        = ៣២00៛/គ,ក្រ
+តម្លៃស៊ុតមាន់          =២៩០-៣០០៛/គ្រាប់
+តម្លៃស៊ុតទា             =៣៥០-៤០០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter