ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានបើកកិច្ចប្រជុំដេីម្បីត្រួតពិនិត្យសកម្មភាពកន្លងមក និងលេីកទិសដៅបន្ត
ចេញ​ផ្សាយ ២០ មីនា ២០២១
50

ថ្ងៃអង្គារ ៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានបើកកិច្ចប្រជុំដេីម្បីត្រួតពិនិត្យសកម្មភាពកន្លងមក  និងលេីកទិសដៅបន្ត   ជាពិសេស ការ គ្រប់គ្រងចលនាសត្វ  និងផលិតផលដែលមានដើមកំណើរពីសត្វ  នាំចូលមកពីរប្រទេសជិតខាង  ក្នុងនោះផងដែរក៏មានការបែងចែកក្រុមដើម្បីចុះត្រួតពិនិត្យចលនាសត្វ។ កិច្ចប្រជុំនេះស្ថិតនៅ ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត  និងលោក ម៉េង សុធី អនុប្រធានមន្ទីរ និងមានការចូលរួមពីលោកប្រធាន  អនុប្រធាន ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ព្រមទាំងលោក លោកស្រីជាមន្ត្រី សរុបចំនួន ១៧នាក់ ស្រី ០២នាក់។ កិច្ចប្រជុំនេះធ្វេីឡេីងនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
-តម្លៃសត្វ និងស៊ុត
+តម្លៃជ្រូករស់          =១៥ ១០០៛/គ.ក្រ
+តម្លៃមាន់បីសាសន៏  =៩ ៥០០៛/គ.ក្រ
+តម្លៃមាន់សាច់        =១ ៧០០/គ.ក្រ
+តម្លៃស៊ុតមាន់         =២៩០-៣០០៛/គ្រាប់
+តម្លៃស៊ុតទា           =៣៥០-៤០០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter