ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ចុះពិនិត្យមើលការចិញ្ចឹមត្រី បង្កង និងកង្កែប
ចេញ​ផ្សាយ ២០ មីនា ២០២១
85

ថ្ងៃអង្គារ ៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និង លោក សៅ កុសល់ នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានអមដំណើរលោក ហាវ ពិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល និងក្រុមការងារចុះពិនិត្យមើលការចិញ្ចឹមត្រី បង្កង និងកង្កែប នៅស្រុកត្រាំកក់ ស្រុកទ្រាំង បូរីជលសា និងកោះអណ្តែត ក្នុងនោះស្រុកត្រាំកក់ ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានដឹកនាំក្រុមកសិករគាំទ្រដោយអង្គការត្រួសត្រាយដេីម្បីកម្ពុជា ចំនួន ១២នាក់ មកពីខេត្តសៀមរាប ចុះពិនិត្យនិងដកស្រង់បទពិសោធន៍កសិដ្ឋានចិញ្ចឹមត្រីចំនួន ៤កន្លែង ក្នុងឃុំត្រពាំងក្រញូង ឃុំជាងទង ឃុំអង្គតាសោម និងឃុំអូរសារាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ។ ដោយឡែក ក្នុងថ្ងៃនេះ៖ 
-បានចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែរបស់កសិករ សាប់ សារុន នៅភូមិព្រៃជង្រៀក ឃុំស្រង៉ែ ស្រុកទ្រាំង និងបានជួបសំណេះសំណាលជាមួយកសិករពីខេត្តសៀមរាប។
 - បានចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមបង្កងសាកល្បងរបស់កសិករ មិន ឆុន នៅភូមិជ្រៃងោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ។
- បានចុះពិនិត្យមើលកសិដ្ខានចិញ្ចឹមត្រី និងបង្កងសាកល្បងរបស់កសិករ ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ  ស្រុកកោះអណ្តែត។ 
- បានចុះពិនិត្យមើលកសិដ្ខានចិញ្ចឹមនិងភ្ញាស់កូនកង្កែបរបស់កសិករ សេង វណ្ណា នៅភូមិរូង ឃុំធ្លាប្រជុំ  ស្រុកកោះអណ្តែត។

ចំនួនអ្នកចូលទស្សនា
Flag Counter