ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មទួលព្រះវិហារ ស្ថិតនៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ១១ មីនា ២០២១
84

ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១

លោក លីម ស៊ុនឆ័យ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មទួលព្រះវិហារ ស្ថិតនៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ដោយមាសមាសភាពចូលរួម៖ -លោក ទន់ រិន អភិបាលរងស្រុកព្រៃកប្បាស 
-លោក ឃន សុខខេង តំណាងលោកមេឃុំបានកាម
-លោក អ៊ុ សំអឿន តំណាងអង្គការរចនា 
-លោក អ៊ុក សុខា ប្រធានកសិកម្មស្រុកព្រៃកប្បាស
-លោក ឈុន ចាន់ថន ផ្សព្វផ្សាយឃុំ និងលោក លោកស្រីប្រធាន អនុប្រធាន ក្រុមប្រឹក្សាភិបាល លោក លោកស្រីប្រធាន អនុប្រធានគណៈ កម្មាធិការត្រួតពិនិត្យ និងសមាជិតសហគមន៍ទាំងអស់ ដែលមានអ្នកចូលរួមសរុប ៦៥នាក់ ស្រី ៣១នាក់។ មហាសន្និបាតនេះ សម្របសម្រួលដោយ លោកស្រី សេង វណ្ណា ប្រធានសហគមន៍កសិកម្ម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-សមាជិកសរុប ១២២នាក់ ស្រី ៧៦នាក់
-ចំនួនហ៊ុន ១ ១១៥ហ៊ុន
-តម្លៃហ៊ុន ៥០ ០០០រៀល ក្នុងមួយហ៊ុន
-មុខរបររបស់សហគមន៍មាន ០២ គឺផ្គត់ផ្គង់ជី  និងឥណទាន
-ដើមទុនសរុបមាន ១៣២ ៤១៩ ៦០០រៀល
-ប្រាក់ចំណេញសុទ្ធមាន ១៧ ២៥៦ ៧០០ រៀល
-ប្រាក់ចំណេញមិនទាន់បែងចែកមាន ១១ ៩៩៨ ៥០០ រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter