ចុះពិនិត្យ តាមដាន និង ប្រមូលទិន្នន័យវារីវប្បកម្ម នៅតាមកសិដ្ឋានចិញ្ចឹមត្រី ខ្នាតមធ្យម និងធំ
ចេញ​ផ្សាយ ១១ មីនា ២០២១
75

ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តមនិងលោកស្រី ឃុត សោភា  មន្ត្រីរដ្ឋបាលជលផលតាកែវ បានសហការជាមួយ  នាយរងអធិការររដ្ឋបាលជលផលចតុមុខ ចុះពិនិត្យ តាមដាន និង ប្រមូលទិន្នន័យវារីវប្បកម្ម នៅតាមកសិដ្ឋានចិញ្ចឹមត្រី ខ្នាតមធ្យម និងធំ នៅក្នុងភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំងចំនួន ០៣កន្លែង រួមមានៈ
-កសិដ្ឋាន ញ៉ ប៊ុន្នី ចិញ្ចឹមត្រីឆ្ពិន ២៥ ០០០កូន ប្រមូលផលខែ ៦ ចំនួន ៣.៥តោន

-កសិដ្ឋាន សឹក សារុន ចិញ្ចឹមត្រី ឆ្ពិន ៥០ ០០០កូន ប្រមូលផលខែ ៤ ចំនួន ៨ តោន 
-ត្រីប្រា ៦ ០០០កូន ប្រមូលផលខែ១១ ឆ្នាំ២០២២ ចំនួន ៤តោន
-កសិដ្ឋាន សំ ងុយ ចិញ្ចឹមត្រីឆ្ពិន ៣០ ០០០កូន ប្រមូលផលខែ ៦ ចំនួន ៤តោន
-ត្រីកាបឥណ្ឌា ២០ ០០០កូន ប្រមូលផលខែ៦ ចំនួន ៦តោន។

ចំនួនអ្នកចូលទស្សនា
Flag Counter