ឃាត់រថយន្ដដឹកពងទា ចំនួន ០១ គ្រឿង ម៉ាក FRONTIER ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញ ពាក់ស្លាកលេខកណ្ដាល 3A-0981 ដឹកពងទាចំនួន 80ដុំ ស្មើនឹង ២៤ ០០០គ្រាប់
ចេញ​ផ្សាយ ១១ មីនា ២០២១
72

ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោកប្រធានផ្នែកពេទ្យសត្វស្រុកទ្រាំង  បានឃាត់រថយន្ដដឹកពងទា ចំនួន ០១ គ្រឿង ម៉ាក FRONTIER ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញ ពាក់ស្លាកលេខកណ្ដាល 3A-0981 ដឹកពងទាចំនួន 80ដុំ ស្មើនឹង ២៤ ០០០គ្រាប់ ។ រថយន្តខាងលើនេះ បានប្រមូលទិញពងទាស្រែតាមឃុំតាអូរ ឃុំសោម ស្រុកគិរីវង់ ឆ្ពោះទៅចែកចាយនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់  លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានធ្វើការណែនាំប្រមានផ្ទាល់មាត់ដល់អាជីវករ អោយអនុវត្តច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវមានលិខិតអនុញ្ញាតពីមូលដ្ឋាន បន្ទាប់មកក៏អនុញ្ញាតឲ្យរថយន្ដចេញទៅ។ ក្រុមការងារបានឃាត់រថយន្តខាងលើ  នៅត្រង់ចំនុចភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter