ចុះពិនិត្យស្ថានភាពការនាំចេញស្រូវ តាមច្រកព្រំដែនអន្តរជាតិទ្វេរភាគីកំពង់ក្រសាំង ព្រមទាំងបានជួបពិភាក្សាជាមួយបណ្តាអង្គភាពមានសមត្ថកិច្ចដើម្បីប្រមូលព័ត៌មានផ្សេងៗ បញ្ហាប្រឈម និងសំណូមពរ ពាក់ពន្ធ័ការនាំចេញស្រូវ ដែលកំពុងជួបបញ្ហាជម្ងឺកូវិដ ១៩
ចេញ​ផ្សាយ ១១ មីនា ២០២១
297

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និងលោកអភិបាលរងស្រុកបូរីជលសារ និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានចុះពិនិត្យស្ថានភាពការនាំចេញស្រូវ តាមច្រកព្រំដែនអន្តរជាតិទ្វេរភាគីកំពង់ក្រសាំង ព្រមទាំងបានជួបពិភាក្សាជាមួយបណ្តាអង្គភាពមានសមត្ថកិច្ចដើម្បីប្រមូលព័ត៌មានផ្សេងៗ បញ្ហាប្រឈម និងសំណូមពរ ពាក់ពន្ធ័ការនាំចេញស្រូវ ដែលកំពុងជួបបញ្ហាជម្ងឺកូវិដ ១៩ ។ ក្នុងថ្ងៃនេះក្នុងស្រុកបូរីជលសារ ស្រូវមានតម្លៃ ១ ០៨០ រៀល ក្នុង ១គក្រ ដោយធ្វើការនាំចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិទ្វេរភាគី ភ្នំដិន។ ប្រជាកសិករមានការសប្បាយចិត្តខ្លាំងនឹងតម្លៃស្រូវខ្ពស់ បើប្រៀបជាមួយឆ្នាំ ២០២០។ ក្រុមការងារក៏បានបន្តពិនិត្យស្ថានភាពបង្កបង្កើន ផលស្រូវប្រាំង ក្នុងឃុំបុរីជលសារ ស្រុកបុរីជលសារ។ គួរអោយកត់សំគាល់ផងដែរថាៈ ក្នុងស្រុកបូរីជលសារ មានផែនការបង្កបង្កើនផលស្រែប្រាំងចំនួន ១៤ ៧០០ ហត អនុវត្តបាន ១៧ ៩៧០ ហត ច្រូតកាត់បាន ១ ៦៧០ ហត ទិន្នផលមធ្យម ៥,០៥០ តោន/ហត និងបរិមាណផល ៨,៤៣៤ តោន។

ចំនួនអ្នកចូលទស្សនា
Flag Counter