ប្រជុំស្ដីពីការត្រួតពិនិត្យទំនិញនិងរឹតបន្តឹងការចេញចូលរបស់ប្រជាពលរដ្ឋឆ្លងកាត់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាមដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩
ចេញ​ផ្សាយ ១១ មីនា ២០២១
68

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានចូលរួមប្រជុំស្ដីពីការត្រួតពិនិត្យទំនិញនិងរឹតបន្តឹងការចេញចូលរបស់ប្រជាពលរដ្ឋឆ្លងកាត់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាមដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បានជម្រុញអោយមន្ទីរ  អង្គភាពជំនាញខេត្ត និងកម្លាំងប្រដាប់អាវុធតាមច្រកព្រំដែនធ្វើការអនុវត្តច្បាប់លើការនាំចូលផលិតផលកសិកម្មតាមច្រកព្រំដែន។

ចំនួនអ្នកចូលទស្សនា
Flag Counter